
កាលពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេរិក គុយបា និងប៉ាណាម៉ា ហើយបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាសកលវិទ្យាធិការ "១០+១០" នៃសាកលវិទ្យាល័យកំពូលនៃប្រទេសចិន និងអាមេរិក។
ឯកឧត្តមក៏បានទៅទស្សនាសាកលវិទ្យាល័យ Northwestern សាកលវិទ្យាល័យ Chicago សាកលវិទ្យាល័យ Stony Brook ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ សាកលវិទ្យាល័យ New York សាកលវិទ្យាល័យ Columbia សាកលវិទ្យាល័យ Vanderbilt សាកលវិទ្យាល័យ Havana ប្រទេសគុយបា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យប៉ាណាម៉ា និងបានធ្វើទស្សនកិច្ចនៅស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក ទីភ្នាក់ងារព័ត៌មានស៊ីនហួរសាខាអាមេរិកខាងជើង និងស្ថានទូតប្រទេសចិនប្រចាំប្រទេសគុយបា ហើយបានទៅសាកសួរសុខទុក្ខជាមួយអតីតនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលធ្វើការនៅប្រទេសអាមេរិក គុយបា និងប៉ាណាម៉ា។