ក្នុងឱកាសអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកវប្បធម៌ និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបកប្រែ ការនិពន្ធ និងវប្បធម៌ នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា គណៈប្រតិភូមកពីសមាគមអ្នកបកប្រែ និងអ្នកនិពន្ធប្រទេសម៉ាឡេស៊ី បានទៅធ្វើទស្សនកិច្ចជាមិត្តភាពនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។
ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែបានបង្កើនការយល់ដឹងផ្នែកវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតទៀតផង។ លោកស្រីសាស្ត្រាចារ្យ ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងលោកសាស្ត្រាចារ្យ លី ឆាងសួន អនុប្រធានមហាវិទ្យាល័យការបកប្រែកម្រិតខ្ពស់ បានជួបជាមួយសមាជិកនៃគណៈប្រតិភូ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែអាចធ្វើឱ្យស៊ីជម្រៅនូវការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសចិន និងម៉ាឡេស៊ីក្នុងវិស័យការបកប្រែ និងការនិពន្ធប៉ុណ្ណោះទេ ហើយក៏អាចជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរលើវិស័យជាច្រើនទៀតផង។