ភាសាខ្មែរ > ព័ត៌មាន > 正文

សៀវភៅ"ការសង្កេត និងស្រាវជ្រាវការអប់រំរបស់ប្រទេសចិន និងអាមេរិក"ភាគ ១-៦ ត្រូវបានបោះពុម្ពផ្សាយ

Updated: 2024-08-29

នៅខែសីហា ឆ្នាំ ២០២៤ ជាមួយនឹងការបោះពុម្ភផ្សាយនូវសៀវភៅ "ការអប់រំថ្នាក់ឧត្តមសិក្សារបស់ប្រទេសចិន៖ ការសង្កេត និងស្រាវជ្រាវ" សៀវភៅ"ការសង្កេត និងស្រាវជ្រាវការអប់រំរបស់ប្រទេសចិន និងអាមេរិក"ភាគ ១-៦ របស់ឯកឧត្តមសាស្រ្តាចារ្យ វ៉ាង ទីងហួ លេខាធិការគណបក្ស និងជាប្រធានគណៈកម្មាធិការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ត្រូវបានបោះពុម្ពផ្សាយទាំងស្រុង។ សៀវភៅ ៦ ក្បាលនេះត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយការអប់រំប្រជាជន រួមមាន "ការអប់រំថ្នាក់មូលដ្ឋានរបស់ប្រទេសចិន៖ ការសង្កេត និងស្រាវជ្រាវ" "ការអប់រំថ្នាក់មូលដ្ឋានរបស់ប្រទេសអាមេរិក៖ ការសង្កេត និងស្រាវជ្រាវ" "ការអប់រំថ្នាក់ឧត្តមសិក្សារបស់ប្រទេសចិន៖ ការសង្កេត និងស្រាវជ្រាវ" "ការអប់រំថ្នាក់ឧត្តមសិក្សារបស់ប្រទេសអាមេរិក៖ ការសង្កេត និងស្រាវជ្រាវ" "ការអប់រំគ្រូបង្រៀនរបស់ប្រទេសចិន៖ ការសង្កេត និងស្រាវជ្រាវ" និង “ការអប់រំគ្រូបង្រៀនរបស់ប្រទេសអាមេរិក៖ ការសង្កេត និងស្រាវជ្រាវ”។