ភាសាខ្មែរ > ព័ត៌មាន > 正文

លោកសាស្ត្រាចារ្យរង លីវ ចាវ នៃមហាវិទ្យាល័យសិក្សាអាស៊ី ទទួលចំណាត់ថ្នាក់ឆ្នើមសម្រាប់គម្រោងស្រាវជ្រាវអំពីប្រធានបទកម្រនិងពិសេស

Updated: 2024-08-25

កាលពីខែមេសា ឆ្នាំ ២០២៤ គម្រោងស្រាវជ្រាវអំពីប្រធានបទកម្រនិងពិសេសដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រសង្គមចិន "ការស្រាវជ្រាវភាសា Uighur អំពីគម្ពីរ Golden Light Sutra" (លេខអនុម័ត៖ 18VJX050) ដែលទទួលបន្ទុកដោយលោកសាស្ត្រាចារ្យរង លីវ ចាវ គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអាស៊ីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃដោយជោគជ័យ ហើយបានទទួលចំណាត់ថ្នាក់ឆ្នើមក្នុងការវាយតម្លៃចុងក្រោយ។ គម្រោងនេះគឺជាគម្រោងស្រាវជ្រាវក្រុមដំបូងក្នុងចំណោមគម្រោងស្រាវជ្រាវអំពីប្រធានបទកម្រនិងពិសេសដែលត្រូវបានបង្កើត និងទទួលបានការគាំទ្រពីមូលនិធិវិទ្យាសាស្ត្រសង្គមចិននៅឆ្នាំ ២០១៨។

គម្ពីរ Golden Light Sutra ជាភាសា Uighur នេះ បកប្រែពីច្បាប់គម្ពីរភាសាចិនរបស់លោកសង្ឃ យី ជឹង នៅសម័យរជ្ជកាលថាង ដែលជាឯកសារបុរាណដ៏មានតម្លៃត្រូវបានរកឃើញនៅចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២០។ គួរបញ្ជាក់ថា ការស្រាវជ្រាវជាប្រព័ន្ធអំពីភាសាប្រើប្រាស់ក្នុងគម្ពីរ Golden Light Sutra អាចមានសារៈសំខាន់ទាំងលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រើប្រាស់ជាក់ស្តែង ដែលអាចផ្តល់ជាឯកសារដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសចិន។