ភាសាខ្មែរ > ព័ត៌មាន > 正文

ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសអាស៊ែបៃហ្សង់ធ្វើការផ្លាស់ប្តូរជាមួយនិស្សិតជំនាញភាសាអាស៊ែបៃហ្សង់នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2024-08-15

ពេលថ្មីៗនេះ លោកបណ្ឌិតសភាចារ្យ យីសា ហាពីបាយីលី ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសអាស៊ែបៃហ្សង់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានធ្វើការផ្លាស់ប្តូរជាមួយនិស្សិតដែលរៀនភាសាអាស៊ែបៃហ្សង់នៅមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ជាដំបូង លោកបណ្ឌិតសភាចារ្យបានធ្វើការណែនាំយ៉ាងលម្អិត និងទូលំទូលាយអំពីការវិវត្តខាងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងសមិទ្ធផលវប្បធម៌នៃប្រទេសអាស៊ែបៃហ្សង់ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតចិន។

ក្រោយមក និស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានសួរសំណួរ និងផ្លាស់ប្តូរជាមួយលោកបណ្ឌិតសភាចារ្យ ដោយផ្អែកលើអ្វីដែលលោកបានណែនាំ ហើយបានអានកំណាព្យដ៏ល្បីល្បាញរបស់ប្រទេសអាស៊ែបៃហ្សង់។

គួរបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យថ្លែងថា បណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសអាស៊ែបៃហ្សង់នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការបង្រៀនភាសាអាស៊ែបៃហ្សង់នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។