ដើម្បីអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ម៉ាឡេស៊ី អាជ្ញាធរភាសាជាតិប្រទេសម៉ាឡេស៊ី និងមជ្ឈមណ្ឌលវប្បធម៌ចិននៅម៉ាឡេស៊ីបានរៀបចំសកម្មភាពជ្រើសរើសសៀវភៅតំណាង ៥០ ក្បាលសម្រាប់ការអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតចិន-ម៉ាឡេស៊ី។ សៀវភៅមេរៀនពីរក្បាលរបស់មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង គឺ “ពន្យល់វប្បធម៌ចិនជាភាសាម៉ាឡេស៊ី” និង“ប្រវត្តិអក្សរសាស្ត្រម៉ាឡេស៊ី”បានជាប់ឈ្មោះក្នុងបញ្ជីសៀវភៅដ៏មានតម្លៃនេះ។
លោក អ៊ូ ហឹងឆាន ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិននៅម៉ាឡេស៊ី បានបញ្ជាក់ថា សៀវភៅដ៏មានតម្លៃទាំង ៥០ ក្បាលនេះ រួមមានសៀវភៅប្រទេសម៉ាឡេស៊ី ២៥ ក្បាល និងសៀវភៅប្រទេសចិន ២៥ ក្បាល ដែលត្រូវបានបោះពុម្ពផ្សាយក្នុងចន្លោះពីឆ្នាំ ១៩៧៤ មកដល់ពេលបច្ចុប្បន្ន។ សកម្មភាពនេះមានគោលបំណងសំខាន់មួយគឺ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរម៉ាឡេស៊ី និងចិន ទាំងលើវិស័យសេដ្ឋកិច្ច និងអក្សរសាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បច្ចុប្បន្ន មានសៀវភៅជាភាសាម៉ាឡេស៊ី និងភាសាចិនកាន់តែច្រើនត្រូវបានបោះពុម្ពផ្សាយនៅប្រទេសទាំងពីរ ហើយគ្របដណ្តប់លើវិស័យកាន់តែច្រើន ជាពិសេស ការផ្លាស់ប្តូរវប្បធម៌ និងអក្សរសាស្ត្ររវាងប្រទេសទាំងពីរកំពុងបង្ហាញនូវ“ល្បឿនកាន់តែលឿន”។