ភាសាខ្មែរ > ព័ត៌មាន > 正文

អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលកិច្ចសម្ភាសន៍ពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិចិន

Updated: 2024-06-28

ឆ្នាំ ២០២៤ ជាខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ម៉ាឡេស៊ី។ ដើម្បីអបអរសាទរការគម្រប់ខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ផ្នែកភាសាម៉ាឡេស៊ីនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិចិន និងទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីរួមគ្នាផលិតកម្មវិធីសម្ភាសន៍“ទស្សនាព្រឹត្តិការណ៍ក្រោមមេឃ ៖ យកភាសាបង្កើតជាស្ពានតភ្ជាប់ក្រអៅបេះដូងប្រជាជនចិន-ម៉ាឡេស៊ី”។ លោកស្រីសាស្ត្រាចារ្យ ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវម៉ាឡេស៊ីប្រទេសចិន បានទទួលកិច្ចសម្ភាសន៍ក្នុងកម្មវិធីនេះ។

គួរបញ្ជាក់ថា មុខជំនាញភាសាម៉ាឡេស៊ីរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងត្រូវបានបង្កើតនៅឆ្នាំ ១៩៦២។ លោកស្រីសាស្ត្រាចារ្យបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ដំណើរវិវឌ្ឍន៍ និងសមិទ្ធផលនៃការអប់រំភាសាម៉ាឡេស៊ីក្នុងប្រទេសចិន ព្រមទាំងរឿងរ៉ាវផ្សេងៗអំពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងប្រទេសទាំងពីរ។

កម្មវិធីនេះត្រូវបានចាក់បញ្ចាំងក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៣១ ខែឧសភា និងបានចាក់ផ្សាយតាមគេហទំព័រអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិចិននៅថ្ងៃទី ៣ ខែមិថុនា។ សូមទស្សនាតាមគេហទំព័រដូចខាងក្រោម។

https://www.facebook.com/BernamaTV/videos/810953923981407

https://malay.cri.cn/2024/06/03/VIDEOA5DzhoHtPFhml6z1lnM240603.shtml?spm=C35487.P498HwxsPf3n.EfNvv0fRfQ1m.2