ភាសាខ្មែរ > ព័ត៌មាន > 正文

កិច្ចប្រជុំសម្ព័ន្ធ MOOC ភាសាបរទេសរបស់សាកលវិទ្យាល័យចិនលើកទី ៦ និងកិច្ចប្រជុំគណៈកម្មាធិការការងារមុខជំនាញភាសានិងអក្សរសាស្ត្របរទេសនៃសម្ព័ន្ធនវានុវត្តន៍ការបង្រៀនបែប Virtual simulation experiment លើកទី ៣ ប្រារព្ធនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2024-06-24

កាលពីថ្ងៃទី ១៤ ដល់ទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ កិច្ចប្រជុំសម្ព័ន្ធ MOOC ភាសាបរទេសរបស់សាកលវិទ្យាល័យចិនលើកទី ៦ និងកិច្ចប្រជុំគណៈកម្មាធិការការងារមុខជំនាញភាសានិងអក្សរសាស្ត្របរទេសនៃសម្ព័ន្ធនវានុវត្តន៍ការបង្រៀនបែប Virtual simulation experiment លើកទី ៣ បានប្រារព្ធឡើងនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ក្រោមប្រធានបទ "តភ្ជាប់ពិភពលោកដោយបច្ចេកវិទ្យាវៃឆ្លាត ធ្វើសមាហរណកម្មនិងនវានុវត្តន៍ឆ្ពោះទៅកាន់អនាគត"

ឯកឧត្តម វ៉ាង ទីងហួ ប្រធានសម្ព័ន្ធ MOOC ភាសាបរទេសរបស់សាកលវិទ្យាល័យចិន និងជាលេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើរបាយការណ៍ការងារក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តម ចា វិនជាន អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមជាអ្នកសម្របសម្រួលក្នុងពិធីបើកកិច្ចប្រជុំនេះ។

ឯកឧត្តម នុង ថាវ លេខាធិការគណបក្ស និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវការឃោសនា និងមតិសាធារណៈនៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានិពន្ធនាយកនៃវេទិកាសិក្សា "ធ្វើឱ្យប្រទេសខ្លាំងក្លាតាមរយៈការសិក្សា" ឯកឧត្តម សុង យី អធិការកម្រិតទីមួយនៃនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំចិន លោក ឆាវ សៀនឈាំង តំណាងអង្គភាពក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃសម្ព័ន្ធ MOOC ភាសាបរទេសរបស់សាកលវិទ្យាល័យចិន និងជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសានតុង និងលោក ជីវ ហ្វាងថៃ សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសានិងពាណិជ្ជកម្មអន្តរជាតិ ក្វាងតុង បានថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ។

វេទិកានាយកសាលាបានរៀបចំក្នុងឱកាសកិច្ចប្រជុំនេះ ដែលមានវេទិកាប្រធានបទចំនួនពីរ ដើម្បីពិគ្រោះពិភាក្សាអំពីតួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងការលើកកម្ពស់ការអភិវឌ្ឍការអប់រំថ្នាក់ឧត្តមសិក្សា។

"ពិធីបើកសម្ពោធកម្មវិធីចែករំលែកវគ្គសិក្សារវាងសម្ព័ន្ធ MOOC ភាសាបរទេសរបស់សាកលវិទ្យាល័យចិន និងវេទិកា MOOC ថ្នាក់ជាតិថៃ" និង"គម្រោងសម្ព័ន្ធ MOOC  ភាសាបរទេសរបស់សាកលវិទ្យាល័យចិន ឆ្នាំ ២០២៤" ព្រមទាំងពិធីផ្តល់រង្វាន់ប្រចាំឆ្នាំ ២០២៤ ដល់ក្រុមការងារអប់រំឆ្នើមខាងការអប់រំ និង MOOC បានប្រារព្ធក្នុងកិច្ចប្រជុំនេះ។