ភាសាខ្មែរ > ព័ត៌មាន > 正文

និស្សិតរៀនភាសាកូរ៉េនៃមហាវិទ្យាល័យសិក្សាអាស៊ីទទួលរង្វាន់ក្នុងការប្រកួតវីដេអូខ្លីភាសាកូរ៉េខាងត្បូងលើកទី ៤ សម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិន

Updated: 2024-06-11

ក្នុងការប្រកួតវីដេអូខ្លីភាសាកូរ៉េខាងត្បូង“ពានរង្វាន់ ជូហ្វឺង” លើកទី ៤ សម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិន ដែលបិទការប្រកួតនៅថ្ងៃទី ១ ខែមិថុនានោះ និស្សិតរៀនភាសាកូរ៉េឈ្មោះ វ៉ាង ជឹសៀន និងលី យូហឹង ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលរង្វាន់ថ្នាក់លេខ ៣។ ជាមួយគ្នានោះ គ្រូបង្រៀនរបស់និស្សិតពីរនាក់នោះក៏បានទទួលរង្វាន់ជាគ្រូណែនាំឆ្នើមក្នុងការប្រកួតនេះដែរ។

គួរបញ្ជាក់ថា ការប្រកួតវីដេអូខ្លីភាសាកូរ៉េខាងត្បូង“ពានរង្វាន់ ជូហ្វឺង” លើកទី ៤ សម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិននេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអាជ្ញាធរភាសាបរទេសចិន គណៈកម្មាធិការដឹកនាំការបង្រៀនភាសានិងអក្សរសាស្ត្របរទេសនៃសាកលវិទ្យាល័យខេត្តជឺជាំង និងសមាគមមិត្តភាពប្រជាជនចំពោះបរទេសក្រុងហាងចូវ ហើយទទួលបន្ទុកអនុវត្តដោយសាកលវិទ្យាល័យគរុកោសល្យក្រុងហាងចូវ និងសមាគមផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌ចិន-កូរ៉េខាងត្បូងខេត្តជឺជាំងជាដើម។

និស្សិតរៀនភាសាកូរ៉េដែលមកពីសាកលវិទ្យាល័យចំនួន ៩៥ នៅក្នុងប្រទេសចិន បានចុះឈ្មោះចូលរួមក្នុងការប្រកួតនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និស្សិតនៃមហាវិទ្យាល័យសិក្សាអាស៊ីតែងអាចទទួលបានរង្វាន់ក្នុងការប្រកួតនេះ អាស្រ័យលើជំនាញភាសាកម្រិតខ្ពស់ និងសមត្ថភាពចម្រុះដ៏ខ្លាំងក្លា។