ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបេឡារុសធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2024-05-24

នៅថ្ងៃទី ២០ ខែឧសភា ឯកឧត្តម Andrei Ivanets រដ្ឋមន្រ្តីក្រសួងអប់រំបេឡារុសបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសកលវិទ្យាធិការរង ចាវ កាង បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Andrei Ivanets ។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរខាងវប្បធម៌ និងការអប់រំរវាងភាគីទាំងពីរ។ លោកស្រី សៀ យូ តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងអប់រំចិនបានចូលរួមជំនួបនេះ។

ក្រោយពីជំនួបនេះ និស្សិតដែលមកពីមហាវិទ្យាល័យភាសារុស្ស៊ីបានសម្តែងកម្មវិធីអានកំណាព្យបេឡារុស និងកម្មវិធីប្រគំតន្ត្រីប្រពៃណីចិនជូនភ្ញៀវបេឡារុស ដែលបានបង្ហាញពីលទ្ធផលនៃការសិក្សារបស់និស្សិតរៀនភាសារុស្ស៊ីនិងភាសាបេឡារុស និងបានបង្កើតជាបរិយាកាសយ៉ាងមានភាពកក់ក្តៅ។ គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបេឡារុសរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមជ្ឈមណ្ឌលទទួលបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានធ្វើការផ្លាស់ប្តួរយ៉ាងស៊ីជម្រៅជាមួយគ្រូនិងសិស្ស។