ភាសាខ្មែរ > ព័ត៌មាន > 正文

ការប្រកួតនិយាយភាសាវៀតណាមទូទាំងប្រទេសចិនលើកទី ១១ ពានរង្វាន់ CATTI និងសិក្ខាសាលាស្តីពីការបង្រៀនភាសាវៀតណាមទូទាំងប្រទេសចិន បិទបញ្ចប់ដោយជោគជ័យ

Updated: 2024-05-15

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ការប្រកួតនិយាយភាសាវៀតណាមទូទាំងប្រទេសចិនលើកទី ១១ ពានរង្វាន់ CATTI និងសិក្ខាសាលាស្តីពីការបង្រៀនភាសាវៀតណាមទូទាំងប្រទេសចិន បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ និស្សិតរៀនភាសាវៀតណាមដែលមកពីសាកលវិទ្យាល័យចំនួន ២៧ ក្នុងប្រទេសចិន បានចូលរួម និងបង្ហាញពីសមត្ថភាពជំនាញភាសាវៀតណាមរបស់ខ្លួន។ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក និងលោកស្រី ហ្វឺង ជីង អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគម្រោង CATTI នៃអាជ្ញាធរភាសាបរទេសចិនបានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបិទការប្រកួតនេះ។

និស្សិតរៀនភាសាវៀតណាមឈ្មោះ ឆឹន យ៉ុងចា និង នីវ ជឺយូ ដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមការប្រកួត និងទទួលបានរង្វាន់ថ្នាក់លេខ ១ និងលេខ ២ ក្នុងការប្រកួតនិយាយភាសាវៀតណាមសម្រាប់និស្សិតសាកលវិទ្យាល័យឆ្នាំទី ២។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីការបង្រៀនភាសាវៀតណាមទូទាំងប្រទេសចិនបានរៀបចំនៅក្នុងឱកាសការប្រកួតនេះ។ គ្រូបង្រៀនភាសាវៀតណាមដែលមកពីសាលានានាបានពិគ្រោះពិភាក្សាអំពីការធ្វើកំណែទម្រង់ និងនវាវនុវត្តន៍នៃកម្មវិធីបង្រៀនភាសាវៀតណាមក្នុងប្រទេសចិន ការរៀបចំការប្រកួតនិយាយភាសាវៀតណាម និងការស្គាល់សមត្ថភាពជំនាញភាសាវៀតណាមសម្រាប់និស្សិតប្រទេសចិនជាដើម។