កាលពីថ្ងៃទី ៨ ដល់ទី ១៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ វៀតណាម និងឥណ្ឌូនេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានទស្សនាស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវល្បីឈ្មោះមួយចំនួននៃប្រទេសទាំង ៣ ដើម្បីធ្វើការពិគ្រោះពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីឈ្មោះខាងពាណិជ្ជកម្មអន្តរជាតិ ច្បាប់ និងការអប់រំនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាល ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើនការផ្លាស់ប្តូរនិស្សិតនិងគ្រូបង្រៀន។ គួរបញ្ជាក់ថា ឯកឧត្តមបានធ្វើទស្សនកិច្ចនៅស្ថានទូតប្រទេសចិនប្រចាំនេប៉ាល់ ស្ថានទូតប្រទេសចិនប្រចាំវៀតណាម ស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំក្រុងហូជីមិញ និងស្ថានទូតប្រទេសចិនប្រចាំឥណ្ឌូនេស៊ី ដើម្បីសាកសួរសុខទុក្ខជាមួយនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងពិភាក្សាអំពីការរកការងារធ្វើរបស់សិស្សនិស្សិត ហើយបានអញ្ជើញចូលរួមពិធីសម្ពោធស្លាកនៃសមាគមមិត្តរួមសាលានៅក្រៅប្រទេសចិនទី១១ របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅប្រទេសឥណ្ឌូនេស៊ី។