នៅថ្ងៃទី ១៩ ខែមីនា វេបសាយចិនជាភាសាចិន និងអង់គ្លេសបានចុះផ្សាយនូវអត្ថបទនៃកិច្ចសម្ភាសន៍របស់លោកសាស្ត្រាចារ្យ សុង ឈីងយូន ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ អត្ថបទនេះមានចំណងជើងថា “កិច្ចសហប្រតិបត្តិការធនធានទឹកក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាក្នុងតំបន់”(Lancang-Mekong water resources cooperation a testament to regional solidarity)។
លោកសាស្ត្រាចារ្យ សុង ឈីងយូន បានបញ្ជាក់ថា ទឹកជាប្រភពជីវិត ទន្លេឡានឆាង-មេគង្គជាទន្លេឆ្លងប្រទេសដ៏សំខាន់ក្នុងតំបន់ ចំណែកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គត្រូបបានបង្កើតឡើងអាស្រ័យលើធនធានទឹក។ ប្រទេសទាំង ៦ ដែលចូលរួមកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ កាន់តែចាប់អារម្មណ៍ចំពោះតួនាទី និងសារៈសំខាន់នៃធនធានទឹក ព្រមទាំងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។
លោកបន្តទៀតថា នាពេលខាងមុខ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ អាចបន្តកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាច្រឡំគ្នា ដើម្បីបំពេញតម្រូវការត្រឹមត្រូវទៅវិញទៅមកដែលទាក់ទិនទៅនឹងការប្រើប្រាស់ធនធានទឹក បង្កើនការសម្របសម្រួលគោលនយោបាយ និងលើកកម្ពស់សមត្ថភាពរបស់ប្រទេសពាក់ព័ន្ធ។ ទាំងនេះនឹងអាចជំរុញការប្រើប្រាស់ធនធានទឹកទន្លេឡានឆាង-មេគង្គឱ្យមានភាពយុត្តិធម៌ និងប្រកបដោយនិរន្តរភាព។
អត្ថបទជាភាសាចិន៖ http://www.china.org.cn/chinese/2024-03/19/content_117071192.htm
អត្ថបទជាភាសាអង់គ្លេស៖ http://www.china.org.cn/world/2024-03/19/content_117070305.htm