នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ លោក សៀ យ៉ុងជី អគ្គលេខាធិការរង និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងសមាជិកនៃសមាគមស្រាវជ្រាវលទ្ធិខុងជឺអន្តរជាតិ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ី។ លោក សៀ យឺ លេខាបក្សមហាវិទ្យាល័យសិក្សាអាស៊ី និងលោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយលោក សៀ យ៉ុងជី។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការរួមគ្នាធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
លោកស្រី ស៊ូ យីងយីង បានធ្វើបទឧទ្ទេសនាមអំពីសមិទ្ធផលរបស់មហាវិទ្យាល័យសិក្សាអាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រីបានបញ្ជាក់ថា មហាវិទ្យាល័យសិក្សាអាស៊ីមានមុខជំនាញភាសាបរទេសចំនួន ៣០ និងគ្រូបង្រៀនប្រមាណ ១០០ នាក់។ ក្នុងនោះមានគ្រូចិន ៧៦ នាក់ និងគ្រូបរទេសជិត ២០ នាក់។ លោកស្រីសង្ឃឹមថាភាគីទាំងពីរនឹងអាចផ្លាស់ប្តូរទស្សនៈឱ្យបានស៊ីជម្រៅលើវិស័យទំនាក់ទំនងអន្តរជាតិ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។
លោក សៀ យ៉ុងជី បានធ្វើបទឧទ្ទេសនាមអំពីដំណើរវិវឌ្ឍ និងតួនាទីរបស់សមាគមស្រាវជ្រាវលទ្ធិខុងជឺអន្តរជាតិ។ លោករំពឹងថា ក្នុងឱកាសនៃការអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃការបង្កើតសមាគមស្រាវជ្រាវលទ្ធិខុងជឺអន្តរជាតិ ភាគីទាំងពីរនឹងអាចបង្កើតទំនាក់ទំនង និងរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត។