នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អាត្រេ កូលុល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋបេឡារុសបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំបេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោក ចា វិនជាន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម អាត្រេ កូលុល។
ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំតាមអនឡាញជាដើម។ លោក ចា វិនជាន បានប្រគល់លិខិតងញ្ជើញចូលរួមជាអ្នករៀងរៀងសៀវភៅ“ការស្រាវជ្រាវ Slavs របស់ប្រទេសចិន”ជូនចំពោះឯកឧត្តម អាត្រេ កូលុល។