នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម Carl W. Lejuez សកលវិទ្យាធិការរងប្រចាំការនៃ The State University of New York at Stony Brook បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំបេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសាកលវិទ្យាធិការរង ចា វិនជាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Carl W. Lejuez។
ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលនិស្សិត ការផ្លាស់ប្តូរគ្រូនិងសិស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។