នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ លោក Adam Habib ប្រធានមហាវិទ្យាល័យអាស៊ីអាហ្វ្រិកនៃសាកលវិទ្យាល័យឡុងដ៍បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ លោកសកលវិទ្យាធិការរង ចា វិនជាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Adam Habib ។
ឯកឧត្តម វ៉ាង ទីងហួ បានធ្វើបទឧទ្ទេសនាមអំពីការអភិវឌ្ឍមុខវិជ្ជាជំនាញ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តមរំពឹងថា សាលាទាំងពីរនឹងអាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំសិស្ស រៀបចំកម្មវិធីបណ្តុះបណ្តាលរួម និងរួមគ្នាធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីទទួលបានសមិទ្ធផលរួមប្រកបដោយផ្លែផ្កា។
លោក Adam Habib បានធ្វើបទឧទ្ទេសនាមអំពីស្ថានភាពនៃមហាវិទ្យាល័យអាស៊ីអាហ្វ្រិកសាកលវិទ្យាល័យឡុងដ៍។ លោករំពឹងថានឹងអាចរួមសហការគ្នាជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីជំរុញការអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយត្រួសត្រាយនូវផ្លូវអភិវឌ្ឍន៍ថ្មីសម្រាប់បណ្តុះបណ្តាលយុវជនសម័យទំនើបឱ្យមានសមត្ថភាពកាន់តែខ្លាំង។
គួរបញ្ជាក់ថា ឯកឧត្តម វ៉ាង ទីងហួ និងលោក Adam Habib បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតរវាងសាលាទាំងពីរ។