នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ និស្សិតរៀនភាសាបង់ក្លាដែសនៃមហាវិទ្យាល័យសិក្សាអាស៊ីបានទទួលកិច្ចសម្ភាសន៍ពិសេសពីសារព័ត៌មាន DBC News របស់ប្រទេសបង់ក្លាដែស ដែលបានធ្វើការណែនាំអំពីមុខជំនាញភាសាបង់ក្លាដែសរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជូនដល់ទស្សនិកជនបង់ក្លាដែស។
និស្សិតឈ្មោះ ឈុយ លួពីន បានចែករំលែកពីដំណើរការរៀនភាសាបង់ក្លាដែសរបស់គាត់។ គាត់បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍នេះថា ភាសាគឺជាឧបករណ៍ដ៏សំខាន់ដែលអាចជួយឱ្យយើងស្គាល់ប្រវត្តិសាស្ត្រ វប្បធម៌ និងអក្សរសាស្ត្រនៃប្រទេសមួយ។ គាត់បានសម្តែងនូវការជូនពរដ៏ស្មោះចំពោះប្រជាជនបង់ក្លាដែសតាមរយៈកិច្ចសម្ភាសន៍នេះ។
DBC News ជាសារព័ត៌មានដែលផ្សាយផ្ទាល់នូវព័ត៌មានទាំង ២៤ ម៉ោងនៅប្រទេសបង់ក្លាដែស ហើយមានគណនីផ្លូវការលើគេហទំព័រជាច្រើន ដែលបានទទួលការវាយតម្លៃខ្ពស់ និងការចូលចិត្តពីសំណាក់ទស្សនិកជនជាច្រើននៅប្រទេសបង់ក្លាដែស។