នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំកិច្ចប្រជុំស្តីពីការចាត់ចែងការងារនៅឆ្នាំសិក្សាថ្មី ២០២៤ នៅក្នុងសាលប្រជុំនៃអគារសិក្សាភាសាអារ៉ាប់។
ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ បានចាត់ចែងការងារនៅឆ្នាំ ២០២៤ ដោយឈរលើចំណុចចំនួន ១០ រួមមាន ការវាយតម្លៃការអប់រំថ្នាក់បរិញ្ញាបត្រ កំណត់ផែនការកសាងមុខជំនាញរយៈពេលវែង លើកកម្ពស់ការកសាងមុខជំនាញលំដាប់លេខ ២ ទាំងពីរ បង្រួបបង្រួមនូវការពង្រឹងសមត្ថភាពទាំងទ្រឹស្តីបក្ស និងការអប់រំផ្នែកស្មារតី ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពកម្មាភិបាល ប្រមូលផ្តុំនិងបែងចែកធនធានឱ្យសមហេតុផល លើកកម្ពស់ចក្ខុវិស័យវែងឆ្ងាយ បង្កើនការផ្លាស់ប្តូរអន្តរជាតិ និងផ្តល់កិច្ចធានាដើម្បីដើរឆ្ពោះទៅមុខឱ្យកាន់តែឆ្ងាយ។
ឯកឧត្តមបានបញ្ជាក់ថា យើងគួរតែរួមចំណែកយ៉ាងសកម្មក្នុងការបើកទូលាយវិស័យអប់រំ ធ្វើការងារ“នាំចូលមក” និង“ដើរចេញទៅក្រៅ”ឱ្យបានល្អ ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ យើងត្រូវបន្តត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ចាប់ដៃជាមួយសាកលវិទ្យាល័យឈានមុខដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ QS នៃសាកលវិទ្យាល័យល្បីទាំង ២០០ លើពិភពលោក។ មិនតែប៉ុណ្ណោះទេ យើងត្រូវផ្តោតសំខាន់លើការអប់រំដល់និស្សិតបរទេសដែលមករៀននៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រៀបចំការងារជ្រើសរើសសិស្សចិន និងបរទសេឱ្យបានល្អ ធ្វើការច្នៃប្រឌិតលើរូបមន្តជ្រើសរើសសិស្សបរទេស ដើម្បីទាក់ទាញសិស្សបរទេសកាន់តែច្រើន។