កាលពីថ្ងៃទី ៨ ដល់ទី ១៣ ខែមករា ឆ្នាំ ២០២៤ ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមមានលោកស្រី លី យ៉ាឡាន កញ្ញា លូ ហួយលីង និងលោក ខុង ជីនឡី បានទៅធ្វើការសិក្សា និងទស្សនកិច្ចនៅសាកលវិទ្យាល័យល្បីឈ្មោះមួយចំនួននៃប្រទេសជប៉ុន ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីគម្រោងស្រាវជ្រាវប្រចាំឆ្នាំ ២០២៣ “ការកសាងមុខវិជ្ជាជំនាញភាសាទំនើប និងបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាប្រើប្រាស់មិនទូទៅរបស់សាកលវិទ្យាល័យលំដាប់លេខ ១ លើពិភពលោកនៅទ្វីបអាស៊ី”។
ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីបានទៅទស្សនាសាកលវិទ្យាល័យចំនួន ៤ នៃប្រទេសជប៉ុនដោយចំណាយពេល ៥ ថ្ងៃ ព្រមទាំងបានធ្វើការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងជំនាញភាសាប្រើប្រាស់មិនទូទៅ។
ក្រុមអ្នកស្រាវជ្រាវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅពីភាគីជប៉ុន និងបានប្រមូលផ្តុំនូវឯកសារដ៏មានតម្លៃជាច្រើន។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះបានទទួលនូវលទ្ធផលជាផ្លែផ្កាសម្រាប់ការសិក្សាស្រាវជ្រាវពីគម្រោង“ការកសាងមុខវិជ្ជាជំនាញភាសាទំនើប និងបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាប្រើប្រាស់មិនទូទៅរបស់សាកលវិទ្យាល័យលំដាប់លេខ ១ លើពិភពលោកនៅទ្វីបអាស៊ី”នេះ។