ភាសាខ្មែរ > ព័ត៌មាន > 正文

ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីទៅធ្វើការសិក្សា និងទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង

Updated: 2024-02-07

កាលពីថ្ងៃទី ២៥ ដល់ទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមមានកញ្ញា សាវ ជូសួយ កញ្ញា ជូ ហ្វាងហ្វាង និងកញ្ញា ឈី ពីងជា(អ្នកបកប្រែ) បានទៅធ្វើការសិក្សា និងទស្សនកិច្ចនៅសាកលវិទ្យាល័យល្បីឈ្មោះមួយចំនួននៃប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីគម្រោងស្រាវជ្រាវសំខាន់“ការកសាងមុខវិជ្ជាជំនាញភាសាទំនើប និងបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាប្រើប្រាស់មិនទូទៅរបស់សាកលវិទ្យាល័យលំដាប់លេខ ១ លើពិភពលោកនៅទ្វីបអាស៊ី”។

ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីបានទៅទស្សនាសាកលវិទ្យាល័យល្បីឈ្មោះចំនួន ២ នៃប្រទេសកូរ៉េខាងត្បូង រួមមានសាកលវិទ្យាល័យភាសាបរទេសកូរ៉េខាងត្បូង និងសាកលវិទ្យាល័យសេអ៊ូល ហើយបានផ្លាស់ប្តូរទស្សនៈជាមួយសាស្ត្រាចារ្យកូរ៉េខាងត្បូង ១០ រូប។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យសិក្សាអាស៊ីបានទៅធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលឯកសារនៅបណ្ណាគារ និងបណ្ណាល័យនៃសាកលវិទ្យាល័យពាក់ព័ន្ធ ដើម្បីស្វែងយល់ពីស្ថានភាពនៃការបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាបរទេសនៅប្រទេសកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការស្រាវជ្រាវអំពីគម្រោង“ការកសាងមុខវិជ្ជាជំនាញភាសាទំនើប និងបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាប្រើប្រាស់មិនទូទៅរបស់សាកលវិទ្យាល័យលំដាប់លេខ ១ លើពិភពលោកនៅទ្វីបអាស៊ី” ព្រមទាំងបានបង្កើតជាស្ពានដ៏សំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យនានានៃប្រទេសកូរ៉េខាងត្បូង។