នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ គ្រូបង្រៀន និងនិស្សិតផ្នែកភាសាបង់ក្លាដែសនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលការអញ្ជើញឱ្យចូលរួមសមោសរតន្ត្រីឆ្នាំថ្មី ២០២៤ “សួស្តី ប្រទេសចិន”( HELLO CHINA NEW YEAR CONCERT 2024) ហើយបានសម្តែងកម្មវិធីចម្រៀងបទចម្រៀងភាសាបង់ក្លាដែស “Prem Tumi” របស់លោក Tahsan Rahman Khan តន្ត្រីករល្បីឈ្មោះនៃប្រទេសបង់ក្លាដែស។
វីដេអូច្រៀងចម្រៀងរបស់និស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំងយើងបានបង្ហាញពីសាលារៀនដ៏ស្រស់ស្អាត និងជំនាញភាសារបស់និស្សិតចិនរៀនភាសាបង់ក្លាដែស ដែលបានទទួលការកោតសរសើរពីសំណាក់អ្នកទស្សនាចិន និងបរទេសតាមបណ្តាញអ៊ីនធើណែត។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ វីដេអូនេះត្រូវបានគេទស្សនាជាង ១២ ម៉ឺនលើកតាមអនឡាញ។