ភាសាខ្មែរ > ព័ត៌មាន > 正文

និស្សិតរៀនភាសាកូរ៉េរបស់មហាវិទ្យាល័យសិក្សាអាស៊ីទទួលបានរង្វាន់លេខ ២ ក្នុងការប្រកួតតែងសេចក្តីភាសាបរទេសទូទាំងប្រទេសចិន

Updated: 2024-01-11

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ និស្សិតរៀនភាសាកូរ៉េរបស់មហាវិទ្យាល័យសិក្សាអាស៊ីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងឈ្មោះ ចាំង ជីនលាំង បានទទួលរង្វាន់លេខ ២ ក្នុងការប្រកួតតែងសេចក្តីភាសាបរទេសទូទាំងប្រទេសចិនដែលមានប្រធានបទ “និយាយអំពីប្រទេសចិន”  ចំណែកឯលោកគ្រូ អាន យឹនហួន បានទទួលរង្វាន់“គ្រូណែនាំឆ្នើម”។

ការប្រកួតនេះរៀបចំដោយអាជ្ញាធរភាសាបរទេសចិន និងមជ្ឈម្ឋានភាសាបរទេសចិន ដោយបានទទួលការគាំទ្រពីគណៈកម្មាធិការវាយតម្លៃធនធានមនុស្សនៃសមាគមអ្នកបកប្រែចិន។ ការប្រកួតនេះចែកចេញជា ៤ ផ្នែក គឺការប្រកួតភាសាចិន-អង់គ្លេស ចិន-ជប៉ុន ចិន-កូរ៉េ និងចិន-រុស្ស៊ី ដែលបានទាក់ទាញនិស្សិតសាកលវិទ្យាល័យ និងអ្នកបានធ្វើការជាច្រើនចូលរួមប្រកួតប្រជែងគ្នា ហើយជាការប្រកួតភាសាបរទេសកម្រិតខ្ពស់នៅក្នុងប្រទេសចិន។

គោលបំណងនៃការរៀបចំការប្រកួតនេះគឺ ជំរុញការផ្សព្វផ្សាយពីវប្បធម៌ចិន លើកទឹកចិត្តឱ្យនិទានរឿងចិនដោយប្រើភាសាខ្មែរ និងជ្រើសរើសធនធានមនុស្សឆ្នើម ហើយផ្សព្វផ្សាយពីវប្បធម៌ចិន ស្មារតីចិន និងបញ្ញាចិនចំពោះពិភពលោកទាំងមូល។