ភាសាខ្មែរ > ព័ត៌មាន > 正文

សិក្ខាសាលានៃសហគមន៍ស្រាវជ្រាវប្រទេសកម្ពុជារបស់ប្រទេសចិនលើកទី ២ ប្រារឰដោយជោគជ័យ

Updated: 2023-12-27

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ សិក្ខាសាលានៃសហគមន៍ស្រាវជ្រាវប្រទេសកម្ពុជារបស់ប្រទេសចិនលើកទី ២ ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងផ្តល់កិច្ចសហការដោយស្ថាប័នស្រាវជ្រាវល្បីឈ្មោះមួយចំនួនរបស់ប្រទេសចិន បានប្រារឰដោយជោគជ័យនៅសារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន។ អ្នកស្រាវជ្រាវជាង ៧០ រូបដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវចំនួន ២៥ ក្នុងប្រទេសចិន បានចូលរួមសិក្ខាសាលានេះ។

លោកជំទាវ ចាំង ជីនហ្វឺង អតីតឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលា។ អង្គសិក្ខាសាលាបានលើកមតិយោបល់អំពីការស្រាវជ្រាវប្រសេកម្ពុជា ទាំងវិធីស្រាវជ្រាវ និងគំនិតស្រាវជ្រាវ។

គួរបញ្ជាក់ថា អនុវវេទិកាចំនួន ៤ បានប្រារឰក្នុងឱកាសនេះ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវល្បីឈ្មោះនៃប្រទេសចិនបានចូលរួមចែករំលែកអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ព្រមទាំងបានលើកសំណើដ៏មានតម្លៃសម្រាប់ជំរុញការស្រាវជ្រាវអំពីប្រទេសកម្ពុជានៅប្រទេសចិន។