ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួមកិច្ចប្រជុំភាសាចិនពិភពលោកឆ្នាំ ២០២៣

Updated: 2023-12-21

ក្នុងអំឡុងពីថ្ងៃទី ៧ ដល់ទី ៩ ខែធ្នូ ឆ្នាំ ២០២៣ កិច្ចប្រជុំភាសាចិនពិភពលោកឆ្នាំ ២០២៣ បានប្រារឰឡើងនៅមជ្ឈមណ្ឌលសន្និសីទជាតិក្រុងប៉េកាំង ក្រោមប្រធានបទ“ភាសាចិនបម្រើពិភពលោក បើកទូលាយនាំផ្លូវឆ្ពោះទៅកាន់អនាគត”។ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ និងអ្នកទទួលខុសត្រូវនៃស្ថាប័នភាសានិងវប្បធម៌អន្តរជាតិ សរុបប្រមាណ ២០០០ នាក់ បានចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោកសកលវិទ្យាធិការរង ចា តឺជុង និង ចា វិនជាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានថ្លែងសុន្ទរកថានៅក្នុងវេទិកាសំខាន់ និងសាខាវេទិកាជាច្រើននៃកិច្ចប្រជុំនេះ។