កាលពីថ្ងៃទី ១ ដល់ទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម យ៉ាង តាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី ម៉ាដាហ្កាស្កា និងតង់សានី។
ឯកឧត្តមបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិស្វកម្មចិនសាខាប្រទេសអេត្យូពី មជ្ឈមណ្ឌលបង្ការរោគសម្ព័ន្ធអាហ្វ្រិក ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីប្រទេសអេត្យូពី បណ្ណាល័យជាតិប្រទេសអេត្យូពី វិទ្យាស្ថានគរុកោសល្យ ថាណាណាលីហ្វ ប្រទេសម៉ាដាហ្កាស្កា សាកលវិទ្យាល័យថាណាណាលីហ្វ សមាគមអាណិកជនចិនប្រទេសម៉ាដាហ្កាស្កា សាកលវិទ្យាល័យតាឡីសារាំប្រទេសតង់សានី និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យតាឡីសារាំជាដើម។ ឯកឧត្តមបានធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយសាកលវិទ្យាល័យល្បីឈ្មោះនានានៅប្រទេសអាហ្វ្រិក ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងថ្មី សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងស្វែងរករូបមន្តបណ្តុះបណ្តាលបែបទំនើប និងឱកាសនៃការធ្វើកម្មសិក្សាសម្រាប់និស្សិតចិន។ ឯកឧត្តមបានទៅធ្វើការផ្លាស់ប្តូរជាមួយមន្ត្រីការទូតនៅប្រតិភូប្រទេសចិនប្រចាំសម្ព័ន្ធអាហ្វ្រិក និងស្ថានទូតប្រទេសចិនប្រចាំប្រទេសទាំង ៣។