ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និស្សិត ៣០ នាក់ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមពិធីបើកពិព័រណ៍អក្សរផ្ចង់ និងគំនូរ ស៊ឺង ស៊ីនហ្វូ ដែលរៀបចំនៅសួនកីឡាអូឡាំពិកក្នុងក្រុងប៉េកាំង។ លោក ស៊ឺង ស៊ីនហ្វូ សមាជិកសមាគមអក្សរផ្ចង់ និងគំនូរចិន និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវគំនូរចិនសម័យទំនើបខេត្តជឺជាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍នេះ។
គួរបញ្ជាក់ថា ជារៀងរហូតមក មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកយកចិត្តទុកដាក់កម្រិតខ្ពស់លើការអប់រំផ្នែកសិល្បៈហើយធ្លាប់បានរៀបចំការប្រកួតសមត្ថភាពសិល្បៈជាច្រើន។ នៅថ្ងៃខាងមុខ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកនឹងបន្តលើកទឹកចិត្តឱ្យនិស្សិតទៅចូលរួមកម្មវិធីសិល្បៈគ្រប់ប្រភេទ ដើម្បីលើកកម្ពស់សមត្ថភាពចម្រុះរបស់និស្សិតគ្រប់គ្នា។