ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួមវេទិកាក្រុងសៀងហៃនៃសន្និសីទអំពីការស្រាវជ្រាវប្រទេសចិនលើពិភពលោក

Updated: 2023-12-09

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេទិកាក្រុងសៀងហៃនៃសន្និសីទអំពីការស្រាវជ្រាវប្រទេសចិនលើពិភពលោកបានប្រារឰនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងសៀងហៃ ក្រោមប្រធានបទ“អរិយធម៌ចិន និងមាគ៌ាចិនក្រោមចក្ខុវិស័យពិភពលោក”។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងវេទិកានេះ។

ឯកឧត្តម យ៉ាង តាន បានធ្វើរបាយការណ៍ពិសេសដែលមានចំណងជើងថា “យុទ្ធសាស្ត្រភាសានៃប្រទេសធំ៖ ចាត់ទុកភាសាជាមធ្យោបាយសំខាន់ ជំរុញការផ្លាស់ប្តូរអរិយធម៌”ក្នុងអនុវេទិកា“ការផ្លាស់ប្តូរអរិយធម៌៖ អរិយធម៌ទំនើបរបស់ជនជាតិចិនក្រោមចក្ខុវិស័យប្រៀបធៀប”។

វេទិកានេះរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងសាលារដ្ឋបាលប្រជាជនក្រុងសៀងហៃ។ អង្គវេទិកាបានប្រកាសឱ្យបង្កើតសមាគមស្រាវជ្រាវអំពីប្រទេសចិន និងប្រគល់រង្វាន់វិភាគទាននៃការស្រាវជ្រាវអំពីប្រទេសចិនឆ្នាំ ២០២៣។ អ្នកស្រាវជ្រាវ និងអ្នកតំណាងភាគីនានាជាង ៤០០ រូបដែលមកពីប្រទេស និងតំបន់ចំនួន ៦០ បានចូលរួមក្នុងវេទិកានេះ។