ភាសាខ្មែរ > ព័ត៌មាន > 正文

និស្សិតរៀនភាសាម៉ាឡេស៊ីនៃមហាវិទ្យាល័យសិក្សាអាស៊ីទទួលបានរង្វាន់ក្នុងការប្រកួតនិយាយភាសាម៉ាឡេស៊ីសម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិនលើកទី ២

Updated: 2023-11-27

កាលពីថ្ងៃទី ២៨ ដល់ទី ២៩ ខែតុលា ឆ្នាំ ២០២៣ ការប្រកួតនិយាយភាសាម៉ាឡេស៊ីសម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិនលើកទី ២ បានប្រារឰនៅសាកលវិទ្យាល័យភាសាបរទេស ស៊ីអាន ប្រទេសចិន។ និស្សិត ៣ នាក់ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបង្ហាញនូវភាពប៉ិនប្រសប់ និងជំនាញក្នុងការនិយាយភាសាបរទេស ហើយបានទទួលរង្វាន់លំដាប់លេខ ១ និងលេខ ២ សម្រាប់និស្សិតឆ្នាំទី ១ និងឆ្នាំទី ២ និងរង្វាន់លំដាប់លេខ ១ សម្រាប់និស្សិតឆ្នាំទី ៣ និងឆ្នាំទី ៤ ក្នុងការប្រកួតនេះ។

ការប្រកួតនេះរៀបចំដោយគណៈកម្មការរៀបចំការប្រកួតនិយាយភាសាម៉ាឡេស៊ីសម្រាប់និស្សិតសាកលវិទ្យាល័យទូទាំងប្រទេសចិន និងទទួលបន្ទុកអនុវត្តដោយសាកលវិទ្យាល័យភាសាបរទេស ស៊ីអាន។ និស្សិត ៣១ នាក់ដែលមកពីសាកលវិទ្យាល័យជាង ១០ របស់ប្រទេសចិនបានចុះឈ្មោះចូលរួមក្នុងការប្រកួតនេះ។

គួរបញ្ជាក់ថា បេក្ខជនបេក្ខនារីដែលចូលរួមការប្រកួតបានបញ្ជាក់ថា ការប្រកួតនេះបានជួយពង្រឹងសតម្ថភាពភាសាបរទេសរបស់ពួកគេ ហើយពួកគេនឹងបន្តខិតខំរៀនភាសាបរទេសឱ្យបានល្អ ដើម្បីនិទានរឿងចិនឱ្យបានកាន់តែល្អ និងផ្សព្វផ្សាយពីសំឡេងរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ។