កាលពីថ្ងៃទី ៩ ដល់ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន ប្រេស៊ីល និងកូស្តារីកា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវនៃប្រទេសទាំង ៣ ដើម្បីពិគ្រោះពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្តល់ឱកាសកម្មសិក្សាដល់និស្សិត និងការអភវិឌ្ឍវិទ្យាស្ថានខុងជឺ។ ឯកឧត្តមបានទៅធ្វើការផ្លាស់ប្តូរជាមួយមន្ត្រីការទូត និងនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំរីយ៉ូ ស្ថានទូតប្រទេសចិនប្រចាំប្រេស៊ីល និងស្ថានទូតប្រទេសចិនប្រចាំកូស្តារីកា ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានពិគ្រោះពិភាក្សាជាមួយគណៈប្រតិភូស្ថានីយទូរទស្សន៍ការអប់រំចិនអំពីការធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយអន្តរជាតិពហុភាសា ហើយបានទៅសាកសួរសុខទុក្ខជាមួយនិស្សិត និងគ្រូបង្រៀនដែលកំពុងធ្វើកម្មសិក្សា និងការស្រាវជ្រាវនៅប្រទេសនៅទ្វីបអាមេរិកឡាទីន។