នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម Micheál Martin ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបទេសអៀរឡង់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានថ្លែងសុន្ទរកថាអំពីទំនាក់ទំនងចិន-អៀរឡង់ និងគោលនយោបាយការទូតអៀរឡង់ ព្រមទាំងបានធ្វើការផ្លាស់ប្តូរគ្នាជាមួយគ្រូបង្រៀន និងនិស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីទទួលស្វាគមន៍នេះ។