ភាសាខ្មែរ > ព័ត៌មាន > 正文

និស្សិតមហាវិទ្យាល័យសិក្សាអាស៊ីចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់ និងផ្លូវ”លើកទី ៣

Updated: 2023-11-14

កាលពីថ្ងៃទី ១៧ ដល់ទី ១៨ ខែតុលា ឆ្នាំ ២០២៣ វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់ និងផ្លូវ”លើកទី ៣ បានប្រារឰនៅក្រុងប៉េកាំង។ មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានចាត់បញ្ជូនឱ្យនិស្សិត ៧ នាក់ទៅចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្តក្នុងវេទិកានេះ ក្នុងនោះ មាននិស្សិតរៀនភាសាកូរ៉េម្នាក់ ភាសាតួកគី ២ នាក់ ភាសាខ្មែរ ២ នាក់ ភាសាឡាវម្នាក់ និងភាសាបង់ក្លាដែសម្នាក់។

ក្រៅពីនេះ តាមការអញ្ជើញពីនាយកដ្ឋានអប់រំនៃក្រសួងអប់រំចិន លោកស្រី ជឹង ឈូង សាស្ត្រចារ្យនៃមហាវិទ្យាល័យសិក្សាអាស៊ី បានធ្វើជាអ្នកបកប្រែជូនលោកជំទាវរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសបង់ក្លាដែស ដែលអញ្ជើញមកចូលរួមវេទិកាកំពូលលើកនេះនៅប្រទេសចិន។