ភាសាខ្មែរ > ព័ត៌មាន > 正文

លោកជំទាវ Irina Bokova អតីតអគ្គនាយិកាអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ អញ្ជើញមកបង្រៀននៅ “ថ្នាក់រៀន BFSU“

Updated: 2023-11-06

នៅថ្ងៃទី ២៣ ខែតុលា លោកជំទាវ Irina Bokova អតីតអគ្គនាយិកាអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ និងជាប្រធានកិត្តិយសនៃមហាវិទ្យាល័យអង្គការអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានញ្ជើញមកធ្វើបឋកថាដែលមានចំណងជើងថា “វប្បធម៌ និងអភិបាលកិច្ចពិភពលោក” នៅ “ថ្នាក់រៀន BFSU“។ ឯកឧត្តម យ៉ាង តាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមក្នុងកម្មវិធីនេះ។

លោកជំទាវបានពន្យល់ពីទំនាក់ទំនងរវាងវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបានណែនាំពីការអនុវត្តរបស់អង្គការសហប្រជាជាតិក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧ តាមរយៈវប្បធម៌ ព្រមទាំងបានពិភាក្សាជាមួយនិស្សិតទាំងអស់គ្នាអំពីបញ្ហាយេនឌ័រនិងការអភិវឌ្ឍដោយចីរភាព ការបំពេញតាមការកំណត់អន្តរជាតិរបស់ប្រទេសផ្សេងៗ និងការសងវិញនូវបេតិកភណ្ឌវប្បធម៌ជាដើម។

បន្ទាប់ពីការបង្រៀន ឯកឧត្តម យ៉ាង តាន បានជូនលោកជំទាវនូវសៀវភៅ “បច្ចេកសព្ទស្មារតី និងវប្បធម៌ចិន”។