រសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ មហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំពិធីទទួលស្វាគមន៍អ្នកជំនាញការបរទេសថ្មី ដែលមកបង្រៀនភាសាបរទេសក្នុងឆមាសសិក្សានេះ។ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក លោក គូ ចាយូន អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងអ្នកជំនាញការបរទេស ១២ រូប បានចូលរួមក្នុងពិធីនេះ។
លោកលេខាបក្ស សៀ យឺ បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់អ្នកជំនាញការបរទេសគ្រប់រូប។ លោកបានថ្លែងថា ក្រោយពីបានគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ ខ្ញុំពិតជាសប្បាយណាស់ដែលអាចជួបជាមួយលោកគ្រូអ្នកគ្រូម្តងទៀតនៅក្នុងសាលារៀនយើង។ លោកបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់មហាវិទ្យាល័យសិក្សាអាស៊ី ហើយបានរំពឹងថា មហាវិទ្យាល័យសិក្សាអាស៊ីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនឹងអាចបញ្ចេញនូវភាពរស់រវើកកាន់តែច្រើននាពេលអនាគត។