នៅថ្ងៃទី ១៧ ខែតុលា ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់បង្កើនការផ្លាស់ប្តូរ និងបណ្តុះបណ្តាលធនធានមនុស្សជាន់ខ្ពស់រវាងប្រទេសទាំងពីរ។