ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួមការរៀបចំវេទិកាផ្សព្វផ្សាយអន្តរជាតិអំពីវប្បធម៌ចិនឆ្នាំ ២០២៣

Updated: 2023-10-10

នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ វេទិកាផ្សព្វផ្សាយអន្តរជាតិអំពីវប្បធម៌ចិនឆ្នាំ ២០២៣ ដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង អាជ្ញាធរភាសាបរទេសចិន និងវិទ្យាស្ថានវប្បធម៌ចិន បានប្រារឰឡើងនៅក្នុងទីក្រុងប៉េកាំង ក្រោមប្រធានបទ“ខិតខំអនុវត្តគំនិតផ្តួចផ្តើមអំពីអរិយធម៌សកល រួមគ្នាជំរុញការអភិវឌ្ឍអរិយធម៌មនុស្សជាតិ”។

អ្នកជំនាញការ និងអ្នកស្រាវជ្រាវល្បីឈ្មោះដែលមកពីប្រទេសចិន និងបណ្តាប្រទេសនានា បានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកានេះ។