ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម ប៉ានទូរ៉ា គូណាវ៉ារ៉ាត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងផ្លូវថ្នល់ រដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃគណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា អញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2023-10-11

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ប៉ានទូរ៉ា គូណាវ៉ារ៉ាត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងផ្លូវថ្នល់ រដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃគណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តមសាកលវិទ្យាធិការ យ៉ាង តាន និងលោកសាកលវិទ្យាធិការរង ចា វិនជាន បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម ប៉ានទូរ៉ា គូណាវ៉ារ៉ាត។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងនៃការបណ្តុះបណ្តាលធនធានមនុស្សភាសាបរទេស ការបញ្ជូននិស្សិតទៅក្រៅប្រទេស និងការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ។