
នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ពិធីបើកវគ្គសិក្សាអន្តរជាតិក្នុងវិស្សមកាលធំឆ្នាំ ២០២១ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰឡើងតាមអនឡាញ ។
អ្នកជំនាញការដែលមកពីប្រទេសផ្សេងៗបានធ្វើបទឧទ្ទេសនាមតាមអនឡាញ ។ ឆ្នាំនេះ វគ្គសិក្សាអន្តរជាតិក្នុងវិស្សមកាលធំឆ្នាំ ២០២១ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានអញ្ជើញឱ្យអ្នកជំនាញការបរទេស ១៣ រូបមកបង្រៀន រួមមានមុខវិជ្ជាភាសា នយោបាយ សង្គមសាស្ត្រ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ ទំនាក់ទំនងសាធារណៈ ការអភិវឌ្ឍន៍ក្នុងតំបន់ វិជ្ជាផ្សព្វផ្សាយ អក្សរសាស្ត្រ និងសិល្បៈជាដើម ហើយមានសិស្សនិស្សិតចិន និងបរទេស ១៨១ នាក់បានចូលរួមកម្មវិធីសិក្សានេះ ។