ពេលថ្មីៗនេះ បញ្ជីឈ្មោះនៃគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្គ្រសង្គមថ្នាក់ជាតិសំខាន់បានប្រកាសជាផ្លូវការ ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលគម្រោងចំនួន ៤ ដែលជាប់លំដាប់លេខ ៤ ក្នុងប្រទេសចិន ។ ទន្ទឹមនឹងនេះ ក្រុមដឹកនាំការងារវិទ្យាសាស្ត្រសង្គមទស្សនវិជ្ជាបានផ្តល់ការអនុម័ត ដោយបានកំណត់យកគម្រោងសិក្សាស្រាវជ្រាវពីសៀវភៅមេរៀនភាសាបរទេស“ស្វែងយល់ពីប្រទេសចិន”នៃសាលាឧត្តមសិក្សា ដែលដឹកនាំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមានឯកឧត្តមសាស្ត្រចារ្យ វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាឧត្តមអ្នកជំនាញការនោះ ជាគម្រោងទទួលភារៈពីមូលនិធិវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិឆ្នាំ ២០២១ ។
គម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិសំខាន់ឆ្នាំ ២០២១ |
ល.រ |
ឈ្មោះគម្រោង |
អត្តលេខ |
ឧត្តមអ្នកជំនាញការ |
1 |
ការសិក្សាស្រាវជ្រាវពីសៀវភៅមេរៀនភាសាបរទេស“ស្វែងយល់ពីប្រទេសចិន”នៃសាលាឧត្តមសិក្សា |
21@ZH043 |
វ៉ាង ទីហួ |
2 |
ការសិក្សាស្រាវជ្រាវពីឥទ្ធិពលអន្តរជាតិរបស់ពាក្យបច្ចេកទេសស្នូលរបស់ប្រទេសចិន |
21&ZD158 |
យាន់ ជូន |
3 |
ការសិក្សាស្រាវជ្រាវពីប្រជុំឃ្លាំងភាសាចិន-បរទេសខ្នាតធំអាស្រ័យលើភាសាចិន |
21&ZD290 |
វ៉ាង ខឺហ្វី |
4 |
គម្រោងសិក្សាស្រាវជ្រាវពីគំរូ ការវាយតម្លៃ និងអន្តរាគមន៍នៃសមត្ថភាពភាសាមនុស្សចាស់របស់ចិន |
21&ZD294 |
គូ យៀគួ |
5 |
គម្រោងសិក្សាស្រាវជ្រាវពីការផ្សព្វផ្សាយ និងទទួលស្គាល់រូបភាពបក្សកុម្មុយនិស្តចិនលើពិភពលោក ក្រោមស្ថានការណ៍ដែលផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅ |
21&ZD314 |
កាវ ជីនភីង |
ក្រៅពីនេះ នៅឆ្នាំ ២០២១ នេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលគម្រោងមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិ ចំនួន ១៦ គម្រោង គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិថ្នាក់ជាតិចំនួន ៥ គម្រោង គម្រោងសិក្សាស្រាវជ្រាវសង្គមសាស្ត្រនៃក្រសួងអប់រំចំនួន ១០ គម្រោង និងមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមក្រុងប៉េកាំងចំនួន ៥ គម្រោង ។ គម្រោងទាំងនេះបានគ្របដណ្តប់លើវិស័យភាសាវិទ្យា អក្សរសាស្ត្រ ការផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រង និងការសិក្សាស្រាវជ្រាវបញ្ហាអន្តរជាតិជាដើម ។