ភាសាខ្មែរ > ព័ត៌មាន > 正文

តំណាងមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក ចូលរួមវេទិកាបណ្ឌិត“សម្លឹងទៅពិភពលោក”លើកទី ២

Updated: 2022-05-07

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ វេទិកាបណ្ឌិត“សម្លឹងទៅពិភពលោក”លើកទី ២ ដែលរៀបចំដោយវិទ្យាស្ថានសិក្សាប្រទេស និងតំបន់នៃសកលវិទ្យាល័យប៉េកាំង បានប្រារឰនៅក្រុងប៉េកាំង ក្រោមប្រធានបទ“យុវជន និងការស្រាវជ្រាវតំបន់និងប្រទេស៖ ទស្សនទានថ្មី ទ្រឹស្តីថ្មី មធ្យោបាយថ្មី” ។ លោក ឈីន ឈឹងតាន ព្រឹទ្ធបុរសវិទ្យាស្ថានសិក្សាប្រទេស និងតំបន់នៃសកលវិទ្យាល័យប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ ។ លោក យាន់ ភឺង ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិទំនើបចិន បានថ្លែងសុន្ទរកថាសំខាន់ ។

លោកស្រីសាស្ត្រាចារ្យ លី ហុងហ្វឺង ប្រធានមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានអញ្ជើញចូលរួមក្នុងសាខាវេទិកាសិក្សាអាហ្វ្រិក ដោយបានធ្វើការណែនាំអំពីការសរសេរនិក្ខេបបទ និងការជ្រើសរើសប្រធានបទស្រាវជ្រាវដល់បណ្ឌិតដែលចូលរួមថ្លែងមតិ ។ តំណាងបណ្ឌិតមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកក៏បានចូលរួមក្នុងវេទិកានេះដែរ ។