នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ តាមការអញ្ជើញពីស្ថានទូតប្រទេសស្រីលង្កាប្រចាំនៅប្រទេសចិន គ្រូបង្រៀន ៣ រូប និងនិស្សិតរៀនភាសា Sinhalese នៃមហាវិទ្យាល័យសិក្សាអាស៊ីទទួលការអញ្ជើញឱ្យចូលរួមកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីស្រីលង្កា ។
មន្ត្រីការទូតនៃប្រទេសស្រីលង្កាប្រចាំនៅប្រទេសចិន និងជនជាតិស្រីលង្កានៅក្រុងប៉េកាំង បានសម្តែងកម្មវិធីសិល្បៈ ចំណែកនិស្សិតដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ីក៏បានស្លៀកពាក់អាវដែលផ្តិតរូបសញ្ញា និងអក្សរ“BFSU” បានច្រៀងចម្រៀងរួមគ្នា ដោយទទួលការកោតសរសើរពីមន្ត្រីការទូតស្រីលង្កាគ្រប់រូប ។
ក្រៅពីនេះ និស្សិតរៀនភាសា Sinhalese ក៏បានភ្លក់អាហារឆ្ងាញ់ៗ និងចូលរួមល្បែងប្រពៃណីរបស់ប្រទេសស្រីលង្កា ដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីស្រីលង្កាជាមួយមិត្តបរទេស ហើយមានការស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីស្រីលង្កា តាមរយៈការចូលរួមកម្មវិធីនេះ ។