ភាសាខ្មែរ > ព័ត៌មាន > 正文

មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំកម្មវិធីសិក្សា ទ្រឹស្តីសម្រាប់គ្រូបង្រៀន

Updated: 2022-06-13

រសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកបានរៀបចំកម្មវិធីសិក្សាទ្រឹស្តីសម្រាប់គ្រូបង្រៀនតាមប្រព័ន្ធអនឡាញ ។ លោក ជូ ហ៊ឺជូន លេខាបក្សនៃមហាវិទ្យាល័យម៉ាកស៊ីស បានធ្វើបឋកថាដែលមានចំណងជើងថា “ស្មារតីនៃសុន្ទរកថារបស់ឯកឧត្តម ស៊ី ជីនភីង ដែលថ្លែងនៅសកលវិទ្យាល័យប្រជាជន និងការអភិវឌ្ឍកម្មវិធីសិក្សាទ្រឹស្តីអំពីស្មារតី និងនយោបាយ” ។ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសិក្សានេះ ។

លោក ជូ ហ៊ឺជូន បានរំលឹកឡើងវិញនូវស្មារតីនៃសុន្ទរកថាសំខាន់របស់ឯកឧត្តម ស៊ី ជីនភីង ដែលថ្លែងនៅសកលវិទ្យាល័យប្រជាជន ហើយបានណែនាំអំពីអនុសាសន៍របស់ឯកឧត្តម ស៊ី ជីនភីង ស្តីអំពីការអភិវឌ្ឍកម្មវិធីសិក្សាទ្រឹស្តីអំពីស្មារតី និងនយោបាយ ព្រមទាំងបានផ្តល់យោបល់ដល់គ្រូបង្រៀនភាសាបរទេសក្នុងការបង្រៀនទ្រឹស្តីអំពីស្មារតី និងនយោបាយនៅក្នុងកម្មវិធីសិក្សាភាសាបរទេស ។

គួរបញ្ជាក់ថា គ្រូបង្រៀនជាង ៧០ រូបដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានចូលរួមក្នុងកម្មវិធីសិក្សានេះ ។