នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ ទីភ្នាក់ងារព័ត៌មានជាតិអាស៊ែបៃហ្សង់បានចុះផ្សាយនូវអត្ថបទដែលមានចំណងជើងថា “និស្សិតចិនរៀនភាសាអាស៊ែបៃហ្សង់ក្រុមទី ១ បញ្ចប់ការឆ្លើយតបនិក្ខេបបទដោយជោគជ័យ” ដោយបានធ្វើការណែនាំអំពីស្ថានភាពនៃការសរសេរ និងឆ្លើយតបនិក្ខេបបទរបស់និស្សិតថ្នាក់បរិញ្ញាបត្រ ៥ នាក់នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។
អត្ថបទនេះក៏បានធ្វើបទឧទ្ទេសនាមអំពីដំណើរអភិវឌ្ឍន៍នៃមុខវិជ្ជាភាសាអាស៊ែបៃហ្សង់ ព្រមទាំងបានរំលឹកឡើងវិញនូវកម្មវិធីវប្បធម៌ និងគម្រោងសិក្សាស្រាវជ្រាវរបស់ការិយាល័យភាសាអាស៊ែបៃហ្សង់ ហើយបានបញ្ជាក់ឱ្យច្បាស់អំពីតួនាទីនៃការបង្រៀនភាសាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរចិន-អាស៊ែបៃហ្សង់ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ទូរទស្សន៍ជាតិអាស៊ែបៃហ្សង់បានផ្សាយព័ត៌មានអំពីនិស្សិតបញ្ចប់ការសិក្សាភាសាអាស៊ែបៃហ្សង់នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។ ក្រៅពីនេះ ទូរទស្សន៍ RealTV ព្រមទាំងការសែត ស្ថានីយទូរទស្សន៍ និងទស្សនាវដ្តីជាង ១០ ទៀតនៃប្រទេសអាស៊ែបៃហ្សង់ ក៏បានផ្សាយព័ត៌មាននេះដែរ ។