ព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ការប្រកួតសមត្ថភាពនិយាយភាសាពែរ្សប្រទេសចិនដែលរៀបចំដោយស្ថានទូតប្រទេសអ៊ីរ៉ង់ប្រចាំនៅប្រទេសចិន បានប្រារឰជាផ្លូវការតាមអនឡាញ។
និស្សិត ៨ នាក់របស់មហាវិទ្យាល័យសិក្សាអាស៊ីបានចូលរួមក្នុងការប្រកួតនេះ ដោយមាននិស្សិតម្នាក់ជាប់លេខ ១ ក្នុងការប្រកួតអានកំណាព្យ និស្សិតម្នាក់ជាប់លេខ ២ ក្នុងការប្រកួតអានពាក្យរាយ និងនិស្សិតម្នាក់ទៀតជាប់លេខ ៣ ក្នុងការប្រកួតអានកំណាព្យ។
គួរបញ្ជាក់ថា បេក្ខជនបេក្ខនារីជាង ៥០ នាក់ដែលមកពីសាកលវិទ្យាល័យផ្សេងៗនៃប្រទេសចិន បានចូលរួមក្នុងការប្រកួតនេះ។ ការប្រកួតដ៏មានសារៈសំខាន់នេះបានជួយលើកកម្ពស់សមត្ថភាពរបស់និស្សិតចិនរៀនភាសាពែរ្ស និងបានជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរចិន និងអ៊ីរ៉ង់ដែរ។