នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងឱកាសពិព័រណ៍សៀវភៅក្រុងប៉េកាំងលើកទី ៣៥ ពិធីបោះពុម្ពផ្សាយជាលើកដំបូងនូវសៀវភៅថ្មីនៃគម្រោងបកប្រែភាសាចិន-ឡាវនោះ បានប្រារឰនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិចិនក្រុងប៉េកាំង។
សៀវភៅ ៣ ក្បាលដែលបកប្រែពីភាសាឡាវទៅជាភាសាចិន ដោយលោកស្រីសាស្ត្រាចារ្យ លូ យូនលាន លោកស្រីសាស្ត្រាចារ្យរង លី សៀវយាន់ និងអ្នកគ្រូ លូ ហួយលីង នៃការិយាល័យភាសាឡាវមហាវិទ្យាល័យសិក្សាអាស៊ីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងជាលទ្ធផលដំបូងនៃគម្រោងបកប្រែស្នាដៃចិន-ឡាវ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការក្នុងពិធីនេះ។