ភាសាខ្មែរ > ព័ត៌មាន > 正文

អ្នកជំនាញការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលបានគ្រឿងឥស្សរិយយសប្រទេសបារាំង

Updated: 2023-04-06

នៅថ្ងៃទី ២០ ខែមីនា កម្មវិធីអបអរសាទរទិវាភាសាបារាំងអន្តរជាតិបានប្រារឰនៅស្ថានទូតប្រទេសបារាំងប្រចាំនៅប្រទេសចិន។ ក្រសួងការអប់រំបារាំងបានផ្តល់គ្រឿងឥស្សរិយយសអំពីការសិក្សាស្រាវជ្រាវដល់លោកស្រីសាស្ត្រាចារ្យ តៃ តុងម៉ី ប្រធានមាហវិទ្យាល័យភាសា និងវប្បធម៌បារាំងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីសម្តែងនូវការកោតសរសើរដល់លោកស្រីដែលបានរួមវិភាគទានជាច្រើនក្នុងការអប់រំ និងផ្សព្វផ្សាយភាសាបារាំងលើពិភពលោក។ ឯកឧត្តម Bertrand Lortholary ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំនៅប្រទេសចិន បានបំពាក់គ្រឿងឥស្សរិយយសដល់លោកស្រី តៃ តុងម៉ី។