នៅថ្ងៃទី ៣១ ខែមីនា លោកជំទាវ Deborah Terry AO សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយលោកជំទាវ Deborah Terry AO។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការបន្តកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យ Queensland។