នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ ពិធីបោះពុម្ពផ្សាយ“វចនានុក្រមសង្គមសាស្ត្រភាសាចិន-ទីបេត៍-អង់គ្លេស”ដែលជាសមិទ្ធផលដ៏សំខាន់នៃគម្រោងសិក្សាស្រាវជ្រាវអំពីសង្គមសាស្ត្រទីបេត៍ បានប្រារឰនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវទីបេត៍ប្រទេសចិនក្នុងក្រុងប៉េកាំង។ ពិធីបោះពុម្ពផ្សាយសៀវភៅថ្មីនេះរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយពាណិជ្ជកម្ម។
វចនានុក្រមនេះជាគម្រោងសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវអំពីតំបន់ទីបេត៍ ដែលរៀបចំការចងក្រងដោយឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមានការចូលរួមពីអ្នកជំនាញការដែលមកពីសាកលវិទ្យាល័យទីបេត៍ សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យហិរញ្ញវត្ថុនិរតីចិនជាដើម។ នេះជាវចនានុក្រមសង្គមសាស្ត្រចម្រុះទី ១ ដែលចងក្រងរៀបរៀងជាភាសាចិន ទីបេត៍ និងអង់គ្លេស ហើយមានលក្ខណៈច្នៃប្រឌិតក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។ វចនានុក្រមនេះមាន ២១ ភាគ ដែលបានប្រមូលនូវវាក្យសព្ទចំនួន ៤,៥ ម៉ឺន។