ភាសាខ្មែរ > ព័ត៌មាន > 正文

មហាវិទ្យាល័យសិក្សាអាស៊ី មហាវិទ្យាល័យសិក្សាអាហ្វ្រិក និងមហាវិទ្យាល័យភាសា និងវប្បធម៌បារាំង ទៅទស្សនាសហគ្រាសដើម្បីជួយនិស្សិតរកការងារធ្វើ

Updated: 2023-04-25

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ មហាវិទ្យាល័យសិក្សាអាស៊ី មហាវិទ្យាល័យសិក្សាអាហ្វ្រិក និងមហាវិទ្យាល័យភាសា និងវប្បធម៌បារាំង រួមគ្នាទៅទស្សនាសហគ្រាសដើម្បីធ្វើការផ្សព្វផ្សាយ និងជួយនិស្សិតរកការងារធ្វើ។ គ្រូណែនាំនៃមហាវិទ្យាល័យ លួ យូនយ៉ាន និងលី ឆាវ វៃ បានដឹកនាំនិស្សិតរៀនភាសាកូរ៉េ និងបារាំងចំនួន ១៨ នាក់ទៅទស្សនាក្រុមហ៊ុនហ្គេម នាគស្វាយ ក្រុងប៉េកាំង។ ក្រុមហ៊ុននេះមានឈ្មោះល្បីល្បាញលើពិភពលោក ដែលត្រូវបានបង្កើតនៅឆ្នាំ ២០១៥ ហើយមានបុគ្គលិកជាង ១២០០ នាក់ និងបានបង្កើតសាខានៅក្រុងប៉េកាំង ក្រុងសៀងហៃ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុនកំពុងពង្រីកអាជីវកម្មនៅក្រៅប្រទេសចិន ដូច្នេះ ក្រុមហ៊ុនមានតម្រូវការជាច្រើនចំពោះធនធានមនុស្សដែលមានជំនាញភាសាបរទេស និងមានសមត្ថភាពចម្រុះ។ តាមរយៈទស្សនកិច្ចនេះ និស្សិតនៃមហាវិទ្យាល័យទាំង ៣ អាចមានការយល់ដឹងកាន់តែច្រើនអំពីអាជីវកម្មឌីហ្សាញហ្គេមនាពេលបច្ចុប្បន្ន និងនៅអនាគតកាល ហើយបានទទួលឱកាសនៃការធ្វើកម្មសិក្សានៅក្នុងក្រុមហ៊ុននេះ ដែលបានជួយពួកគេស្វែងរកឃើញការងារដែលខ្លួនស្រឡាញ់ពេញចិត្ត និងប្រើប្រាស់ភាសាបរទេសដែលជាជំនាញរបស់ខ្លួនក្នុងសាកលវិទ្យាល័យ។