កាលពីថ្ងៃទី ១៦ ដល់ទី ២៣ ខែមេសា ឆ្នាំ ២០២៣ លោក ចា វិនជាន អនុលេខាធិការ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឆែក និងអ៊ីតាលី ដើម្បីចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរួមគ្នាបង្កើតវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Palacký ប្រទេសឆែក ព្រមទាំងទៅទស្សនាវិទ្យាស្ថានពាណិជ្ជកម្ម Moravia ប្រទេសឆែក វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យរ៉ូម ថ្នាក់រៀនខុងជឺនៃសាលារដ្ឋ រ៉ូម សាកលវិទ្យាល័យ Istituto Universitario Orientale di NAPOLI ប្រទេសអ៊ីតាលី និងស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសឆែក និងអ៊ីតាលី។ ជាពិសេស លោកបានទៅសាកសួរសុខទុក្ខជាមួយនិស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលកំពុងបន្តវិជ្ជា និងធ្វើការនៅក្នុងប្រទេសអ៊ីតាលី។